តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Jennifer Benson Schuldt

បន្តដំណើរទៅមុខទៀត

កាល​ខ្ញុំ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន ខ្ញុំ​មាន​ឱកាស​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជា​ច្រើន ដែល​មាន​អំណោយ​ទាន និង​ស្លូត​បូត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​ពេល​មួយ គម្រោង​របស់​យើង​ត្រូវ​បាន​ដឹក​នាំ ដោយ​អ្នក​គ្រប់​គ្រង​ដែល​មក​ពី​ក្រៅ​ក្រុង​។ ទោះ​បី​ជា​ក្រុម​ការងារ​យើង​បាន​នំា​ឲ្យ​មាន​ការ​រីក​ចម្រើន​យ៉ាង​ណាក៏​ដោយ រៀង​រាល់​សប្តាហ៍ អ្នក​គ្រប់​គ្រង​រូប​នេះ​បាន​ទូរស័ព្ទ​មក​យើង ដោយ​រិះ​គន់​ការងារ​យើង​ ដោយ​មិន​សំចៃ​ដៃ ហើយ​បាន​ទាម​ទា​ឲ្យ​យើង​ មាន​ការ​ប្រឹង​ប្រែង​បន្ថែម​ទៀត។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត និង​ភ័យ​ខ្លាច។ ជួន​កាល ខ្ញុំ​ចង់​លា​ឈប់​ពី​ការងារ។

លោក​ម៉ូសេ​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ថា ចង់​បោះ​បង់​ការ​តស៊ូ​ផង​ដែរ ពេល​ដែល​គាត់​ទៅ​ជួប​ស្តេច​ផារ៉ោន ក្នុង​អំឡុង​ពេល​ដែល​គ្រោះ​ចង្រៃ​នៃ​ភាព​ងងឹត បាន​កើត​មាន​នៅ​ស្រុក​អេស៊ីព្ទ។ ព្រះ​ជា​ម្ចាស់​ក៏​បាន​ទម្លាក់​គ្រោះ​ចង្រៃ​៨ប្រភេទ​ទៀត មក​លើ​ស្រុក​អេស៊ីព្ទ ហើយ​ទី​បំផុត​ស្តេច​ផារ៉ោន​ក៏​បាន​ផ្ទុះ​កំហឹង​ដាក់​គាត់ ដោយ​បន្ទូល​ថា “ថយ​ចេញ​ពី​អញ​ទៅ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មក​នៅ​មុខ​អញ​ទៀត​ឡើយ ដ្បិត​បើ​ថ្ងៃ​ណា​ដែល​ឯង​មក​នៅ​មុខ​អញ នោះ​ឯង​នឹង​ត្រូវ​ស្លាប់”(និក្ខមនំ ១០:២៨)។

ទោះ​បី​ជា​លោក​ម៉ូសេ​បាន​ទទួល​ការ​គំរាម​បែប​នេះ​ក៏​ដោយ ក៏​ព្រះ​ជា​ម្ចាស់​នៅ​តែ​បន្ត​ប្រើ​គាត់ ដើម្បី​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល ឲ្យ​រួច​ពី​ការ​គ្រប់​គ្រង​របស់​ស្តេច​ផារ៉ោន។ ដោយសារ​សេចក្តី​ជំនឿ នោះ​លោក​ម៉ូសេក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ឥត​កោតខ្លាច​ដល់​សេចក្តី​កំហឹង​នៃ​ស្តេច​ឡើយ ដ្បិត​លោក​បាន​កាន់​យ៉ាង​ខ្ជាប់​ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ(ហេព្រើរ ១១:២៧)។ លោក​ម៉ូសេ​បាន​យក​ឈ្នះ​ស្តេច​ផារ៉ោន ដោយ​ជឿ​ថា ព្រះ​ជា​ម្ចាស់​នឹង​រំដោះ​រាស្រ្ត​ទ្រង់ តាម​ព្រះ​បន្ទូល​សន្យា​(និក្ខមនំ ៣:១៧)។

សព្វ​ថ្ងៃ​នេះ យើង​ក៏​អាច​ពឹង​ផ្អែក​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ដែល​បាន​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង​គ្រប់​ពេល​វេលា ដោយ​ទ្រទ្រង់​យើង តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ ព្រះ​អង្គ​ជួយ​យើង ឲ្យ​ជម្នៈ​សម្ពាធ​នៃការ​គំរាម​កំហែង និង​ការ​ឆ្លើយ​តប​ខុស ដោយ​ប្រទាន​យើង នូវ​អំណាច​…

រួចផុតពីគ្រោះថ្នាក់

ថ្ងៃ​មួយ នៅ​រដូវ​រងា កូន​ៗ​របស់​ខ្ញុំ​បាន​ទទូច​សុំ​ទៅ​ចេញ​លេង​ជិះ​រំអិល​នៅ​លើ​ព្រឹល។ ស៊ីតុណ្ហ​ភាព​ថ្ងៃ​នោះ បាន​ធ្លាក់​ចុះ ជិត -២០​អង្សាសេ ក្រោម​សូន្យ។ គ្រាប់​ព្រឹល​តូច​ៗ​បាន​រសាត់​តាម​បង្អួច​ផ្ទះ​យើង។ ខ្ញុំ​ក៏​បាន​គិត​មួយ​សន្ទុះ ហើយ​ក៏បាន​យល់​ព្រម​ឲ្យ​ពួក​គេ​ចេញ​ទៅ​លេង​ខាង​ក្រៅ ប៉ុន្តែ ខ្ញុំ​បាន​ប្រាប់​ពួក​គេ ឲ្យ​លេង​ជុំ​គ្នា ហើយ​ចូល​ក្នុង​ផ្ទះ​វិញ បន្ទាប់​ពី​លេង​បាន​១៥​នាទី។

ដោយ​សារ​សេចក្តី​ស្រឡាញ់ ខ្ញុំ​ក៏​បាន​បង្កើត​ច្បាប់​នេះ ដើម្បី​ឲ្យ​កូន​ៗ​របស់​ខ្ញុំ​អាច​លេង ដោយ​សេរី និង​មិន​មាន​គ្រោះ​ថ្នាក់​កក​ចុង​ម្រាម​ដៃ ឬ​ម្រាម​ជើង ដោយ​សារ​ត្រជាក់​ខ្លាំង។ ខ្ញុំ​គិត​ថា អ្នក​និពន្ធ​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​១១៩ បាន​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​ទ្រង់​មាន​បំណង​ល្អ ពេល​ដែល​ទ្រង់​ដាក់​ក្រឹត្យ​វិន័យ​ឲ្យ​រាស្រ្ត​របស់​ទ្រង់ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ក្នុង​ខគម្ពីរ​ពីរ​ខ​ជាប់​គ្នា​ថា “ទូលបង្គំ​នឹង​កាន់​តាម​ក្រឹត្យវិន័យ​ទ្រង់​ជានិច្ច នៅ​អស់កល្ប​ជានិច្ច​រៀង​ត​ទៅ។ ទូលបង្គំ​នឹង​ដើរ​ទៅ​ដោយ​សេរីភាព ដ្បិត​ទូលបង្គំ​បាន​ស្វែង​រក​អស់​ទាំង​បញ្ញត្ត​នៃ​ទ្រង់”(ខ.៤៤-៤៥)។ ត្រង់​ចំណុច​នេះ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ផ្សា​ភ្ជាប់​សេរី​ភាព ជា​មួយ​នឹង​ជីវិត​ដែល​កាន់​តាម​ក្រឹត្យ​វិន័យ​ខាង​វិញ្ញាណ?

ការ​អនុវត្តន៍​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​ជា​ម្ចាស់ ជួយ​យើង​មិន​ឲ្យ​ជួប​ផល​វិបាក ដែល​បាន​មក​ពី​ការ​សម្រេច​ចិត្ត ដែល​ធ្វើឲ្យ​យើង​ស្តាយ​ក្រោយ។ យើង​នឹង​មាន​សេរីភាព​កាន់​តែ​ច្រើន នៅ​ក្នុង​ការ​អរសប្បាយ​នឹង​ជីវិត បើ​សិន​ជា​យើង​គ្មាន​បន្ទុក​នៃ​កំហុស ឬ​ការ​ឈឺ​ចាប់​ទេ​នោះ។ ព្រះ​ជា​ម្ចាស់​មិន​សព្វ​ព្រះ​ទ័យ​នឹង​គ្រប់​គ្រង​យើង ដោយ​បញ្ជា និង​បម្រាម​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ទ្រង់​ដាក់​ក្រឹត្យ​វិន័យ​ឲ្យ​យើង គឺ​ដោយ​សារ​ទ្រង់​ស្រឡាញ់​យើង។

ពេល​ដែល​កូន​ៗ​របស់​ខ្ញុំ​កំពុង​តែ​ជិះ​រំអិល​លេង នៅ​លើ​ព្រឹល ខ្ញុំ​បាន​មើល​ពួក​គេ​រំអិល​ខ្លួន​ចុះ​ពី​លើ​ទួល​មក​ក្រោម។ ខ្ញុំ​ក៏បាន​ញញឹម ពេល​ឮ​សម្លេង​សំណើច​របស់​ពួក​គេ និង​បាន​ឃើញ​ថ្ពាល់​របស់​ពួក​គេ​ឡើង​ពណ៌​ផ្កា​ឈូក។ ពួក​គេ​អាច​លេង​ដោយ​សេរី…

ជំនួយគ្រប់ពេលវេលា

បន្ទាប់​ពី​ម៉ាធី(Marty) ក្លាយ​ជា​ជន​ពិការ ដោយ​សារ​របួស​ឆ្អឹង​កង​ខ្នង  គាត់​ក៏​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​បន្ត​ការ​សិក្សាវិញ ដើម្បី​រៀន​ឲ្យ​បាន​សញ្ញា​ប័ត្រ​MBA។ អ្នក​ស្រី​យូឌី(Judy) ដែល​ជា​ម្តាយ​របស់​គាត់ បាន​ជួយ​ឲ្យ​គាត់​សម្រេច​គោល​ដៅ។ គាត់​បាន​អង្គុយ​ជា​មួយ​ម៉ាធី ក្នុង​ម៉ោង​រៀន និង​ម៉ោង​ពិភាក្សា​ជា​ក្រុម ដោយ​ជួយ​កត់​ត្រា និង​ផ្តល់​ជំនួយ​ផ្នែក​បច្ចេក​វិទ្យា។ ម្តាយ​របស់​គាត់ ថែម​ទាំង​បាន​ជួយ​នាំ​គាត់​ឡើង​វេទិការ ពេល​គាត់​ទទួល​សញ្ញា​បត្រ​ផង​ដែរ។ គាត់​ក៏​បាន​ទទួល​នូវ​អ្វី​ដែល​គេ​គិត​ថា គាត់​មិន​អាច​ទទួល​បាន ដោយ​សារ​ជំនួយ​ជាក់​ស្តែង និង​ទៀង​ទាត់ ដែល​គាត់​បាន​ទទួល​ពី​ម្តាយ​គាត់។

ព្រះយេស៊ូវ​ជ្រាប​ថា អ្នក​ដើរ​តាម​ទ្រង់ ក៏​ត្រូវ​ការ​ជំនួយ​ស្រដៀង​នេះ​ផង​ដែរ ពេល​ដែល​ទ្រង់​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ។ ពេល​ដែល​ទ្រង់​ប្រាប់​ពួក​គេ អំពី​ការ​យាង​ត្រឡប់​ទៅ​នគរ​ស្ថាន​សួគ៌​វិញ ទ្រង់​មាន​បន្ទូល​ថា ពួក​គេ​នឹង​មាន​ការ​ប្រកប​ទាក់​ទង​ថ្មី​មួយ​ទៀត​ជា​មួយ​ព្រះ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អ្នក​ជំនួយ​គ្រប់​ពេល​វេលា ជា​គ្រូ​បង្រៀន ​និង​អ្នក​នាំ​ផ្លូវ ដែល​មិន​គ្រាន់​តែ​គង់​នៅ​ជា​មួយ​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​គង់​ក្នុង​ពួក​គេ​ផង​ដែរ​(យ៉ូហាន ១៤:១៧,២៦)។

ព្រះ​វិញ្ញាណ​បរិសុទ្ធ​នាំ​ឲ្យ​សិស្ស​របស់​ព្រះ​យេស៊ូវ ទទួល​ជំនួយ​មក​ពី​ព្រះ ដែល​ជួយ​ឲ្យ​ពួក​គេ​អាច​អត់​ទ្រាំ​នឹង​ការ​អ្វី​ ដែល​ពួកគេ​មិន​អាច​អត់​ទ្រាំ ដោយ​ខ្លួន​ឯង​បាន ខណៈ​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ។ នៅ​ពេល​ដែល​មាន​ទុក្ខ​លំបាក ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​រំឭក​ពួក​គេ អំពី​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ដែល​ធ្លាប់​បាន​ប្រាប់​ពួក​គេ (ខ.២៦) កុំ​ឲ្យ​មាន​ការ​ថប់​បារម្ភ​ឡើយ…. ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ….ព្រះ​អង្គ​គឺ​ជា​សេចក្តី​រស់​ឡើង​វិញ និង​ជា​ជីវិត។

តើ​អ្នក​កំពុង​តែ​ជួប​ប្រទះ​បញ្ហា ដែល​ពិបាក​លើស​កម្លាំង និង​សមត្ថ​ភាព​របស់​អ្នក​ឬ​ទេ? អ្នក​អាច​ពឹង​ផ្អែក​លើ​ជំនួយ​ដ៏​ស្ថិតស្ថេរ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ព្រះ​វិញ្ញាណ​នៃ​ព្រះ ដែល​កំពុង​តែ​ធ្វើ​ការ​ក្នុង​យើង​រាល់​គ្នា នឹង​នាំឲ្យ​យើង​ថ្វាយ​សិរីល្អ​ដល់​ទ្រង់​។—JENNIFER BENSON SCHULDT

ប្រភពនៃប្រាជ្ញា

មាន​បុរស​ម្នាក់​បាន​ប្តឹង​ស្រ្តីម្នា​ក់ ដោយ​អះអា​ង​ថា សត្វ​ឆ្កែដែ​ល​នៅ​ជា​មួយ​ស្រ្តី​នោះ គឺ​ជា​ឆ្កែរ​បស់​គាត់។ នៅ​ក្នុង​តុលា​ការ ស្រ្តីនោះ​ក៏​បាន​និយាយ​ថា ស​ត្វ​ឆ្កែ​នោះមិ​នមែ​ន​ជា​របស់​បុរស​នោះ​ទេ ព្រោះ​ខ្លួន​បាន​ទិញ​ឆ្កែ​នោះ។ គេ​ក៏​បាន​ស្គាល់​អត្តសញ្ញាណ​របស់​ម្ចាស់​ឆ្កែពិ​ត​ប្រាកដ ពេល​ដែ​ល​ចៅ​ក្រ​មព្រលែង​សត្វ​ឆ្កែ​នោះនៅ​កន្លែង​កាត់​ក្តី។​ សត្វ​ឆ្កែ​នោះក៏​បាន​បក់​កន្ទុយវិចៗ ហើយ​ភ្លាម​ៗ​នោះ វា​ក៏​បាន​រត់​ទៅ​រក​បុរស​នោះ!

ស្តេច​សាឡូម៉ូន គឺ​ជា​ចៅ​ក្រម នៅក្នុ​ង​នគរ​អ៊ីសា្រអែល​កាល​ពី​សម័យ​បុរាណ។ មាន​ពេល​មួយ ទ្រង់​ត្រូវ​កាត់​ក្តី ឲ្យ​បញ្ហា​ទំនាស់​ដែល​ស្រដៀ​ង​នឹង​រឿង​ខាង​លើ។ មាន​ស្រ្តី​ពីរ​នាក់​សុទ្ធ​តែ​អះអាង​ដូច​គ្នា​ថា ខ្លួន​ជា​ម្តាយ​របស់​ទារក​ម្នាក់។ បន្ទាប់​ពីទ្រង់​ពិចារណាអំ​ពី​ទំនាស់​នោះ​ហើយ ទ្រង់​ក៏​បា​ន​ឲ្យ​គេ​យក​ដាវ​មក​កាត់​ក្មេង​នោះ​ជា​ពីរ​កំណាត់​ស្មើ​គ្នា។ ស្រ្តីដែ​លជា​ម្តាយ​ពិត​ប្រាកដ​រ​បស់​ក្មេង​នោះ ក៏​បាន​អង្វរ​ទ្រង់ ឲ្យ​ប្រទាន​ក្មេង​នោះ​ទៅ​ស្រ្តី​ម្នាក់​ទៀត​ចុះ ដើម្បី​ជួយ​សង្រ្គោះ​ជី​​វិ​តកូន​ប្រុស​របស់នាង បើ​សិន​ជា​នា​ងមិ​នអា​ចយ​កកូ​​ន​នោះ​មក​វិញ​(១ពង្សាវតាក្សត្រ ៣:២៦)។ ស្តេច​សាឡូម៉ូន​ក៏​បានកាត់ក្តី ឲ្យ​កូន​តូច​នោះ បាន​​ទៅ​នាងវិញ។

យើង​ត្រូវ​កា​រប្រាជ្ញា ដើម្បី​កាត់​សេចក្តី រក​យុត្តិ​ធម៌ រ​កខុ​សត្រូ​វ។ បើ​យើង​ពិ​ត​ជា​ឲ្យ​តម្លៃ ចំពោះ​ប្រាជ្ញា​មែន នោះ​យើង​អាចទូល​សូម​ព្រះជា​ម្ចា​ស់ ​ឲ្យ​ជួយ​យើង ឲ្យ​មាន​ចិត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​អធិស្ឋាន​ទូល​សូម​ផងដែរ​(ខ.៩)។ ព្រះ​ទ្រង់​អាច​ឆ្លើយ​តប​ការ​ទូល​សូម​របស់​យើង ដោយ​ជួយ​យើង​ឲ្យ​ចេះ​ថ្លឹង​ថ្លែង​តម្រូ​វការ និង​សេចក្តី​ប៉ង​ប្រាថ្នារ​បស់​យើង ឲ្យ​មាន​តុល្យ​ភាព​ជាមួ​យនឹង​ប្រយោជន៍​របស់​អ្នក​ដទៃ​។ ទ្រង់​ក៏​អាច​ជួយ​យើង ឲ្យ​ចេះថ្លឹ​ង​ថ្លែង អំ​ពី​ផលប្រយោជន៍​ដែល​មាន​រយៈ​ពេល​ខ្លី ជាមួ​យផ​លប្រ​យោជន៍​ដែល​មាន​រយៈ​ពេល​វែង(ជួនកាល ផល​ប្រយោជន៍​ដ៏អស់​កល្ប​ជានិច្ច)​ ដើម្បី​ឲ្យ​យើង​អាច​ថ្វាយ​ព្រះកិត្តិនាម​​ដល់​ទ្រង់ តាម​រយៈ​ការ​រស់​នៅ​របស់​យើង។

ព្រះ​នៃ​យើង មិ​ន​គ្រាន់​តែ​ជា​ចៅ​ក្រម​ដែល​មានប្រាជ្ញាឥតខ្ចោះប៉ុណ្ណោះទេ តែទ្រ​ង់​ក៏ជា​អ្ន​កប្រឹ​ក្សាយោបល់​ផ្ទាល់​ខ្លួន ដែលស្ម័គ្រ​ព្រះ​ទ័យ​ប្រទាន​ប្រាជ្ញា ដែល​មក​ពី​ទ្រង់ ជា​បរិបូ​រ(យ៉ាកុប ១:៥)។—JENNIFER…

មិនអាចខាំជាប់

ខណៈ​ពេល​ដែល​ខេត​លីន(Caitlyn) កំពុង​ហែល​ទឹក ជា​មួយ​មិត្ត​ភក្តិ​គាត់ នៅ​ក្នុង​ឈូង​សមុទ្រ​មិច​ស៊ីកូ គាត់​ក៏​ត្រូវ​ត្រីឆ្លាម​ខាំ​ជើង​ជាប់ ហើយ​វា​ក៏​បាន​ព្យាយាម​ទាញ​គាត់។ ដើម្បី​តទល់​នឹង​ការ​វាយ​ប្រហារ​នេះ ខេតលីន​ក៏​បាន​ដាល់​ច្រមុះរបស់​ត្រី​ឆ្លាម។ សត្វ​សាហាវ​នេះ​ក៏​បាន​បើក​មាត់​របស់​វា ព្រលែង​ជើង​គាត់ ហើយ​ក៏​បាន​ហែល​ទៅ​ឆ្ងាយ​បាត់ ទាំង​បរាជ័យ​។ ការ​ខំា​របស់​ត្រី​ឆ្លាម បាន​ធ្វើ​ឲ្យ​ជើង​គាត់​របួស​ជា​ច្រើន​កន្លែង ដែល​ត្រូវ​ដេរ​អស់​១០០​ថ្នេរ ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ គឺ​ត្រី​ឆ្លាម​នោះ​មិន​អាច​ខំា​ជើង​របស់​គាត់​ជាប់​ឡើយ។

រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិត ដែល​ព្រះ​យេស៊ូវ​បាន​ឈ្នះ​សេចក្តី​​ស្លាប់ ដោយ​ធ្វើ​ឲ្យ​វា​លែង​មាន​អំណាច​គំរាម​កំហែង និង​ឈ្នះ​អ្នក​ដើរ​តាម​ទ្រង់​ទៀត។ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “សេចក្តី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំឃាំង​ទ្រង់​ទុក​បាន​ឡើយ”(កិច្ចការ ២:២៤)។

លោក​ពេត្រុស​បាន​និយាយ​ដូច​នេះ ទៅ​កាន់​ហ្វូង​មនុស្ស នៅ​ទី​ក្រុង​យេរូសាឡិម។ ប្រហែល​ជា​ក្នុង​ចំណោម​នោះ មានមនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ស្រែក​ថា “ឆ្កាង​វា​ទៅ! ឆ្កាង​វា​ទៅ!” ដើម្បី​ទាម​ទា​ឲ្យ​គេ​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ​យេស៊ូវ(ម៉ាថាយ ២៧:២២)។ ជា​លទ្ធ​ផល ពួក​ទាហាន​រ៉ូម៉ាំង ក៏​បាន​យក​ទ្រង់​ទៅ​ឆ្កាង។ សព​ទ្រង់​ក៏​ត្រូវ​គេ​យក​ទៅ​បញ្ចុះ​នៅ​ក្នុងផ្នូរ​មួយ ហើយ​ក៏​បាន​នៅ​ក្នុង​ផ្នូរ​នោះ​អស់​បី​ថ្ងៃ រហូត​ដល់​ពេល​ដែល​ព្រះ​បាន​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះ​ជន្ម​ឡើង​វិញ។ បន្ទាប់​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ លោក​ពេត្រុស​ និង​ពួក​សិស្ស​ដទៃ​ទៀត ក៏​បាន​និយាយ និង​បរិភោគ​អាហារ​ជា​មួយ​ទ្រង់ ហើយ​៤០​ថ្ងៃ​ក្រោយ​មក ពួក​គេ​ក៏​បាន​ឃើញ​ទ្រង់​យាង​ឡើង ទៅ​នគរ​ស្ថាន​សួគ៌​វិញ(កិច្ចការ ១:៩)។

ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ នៅ​លើ​ផែន​ដី​នេះ បាន​បញ្ចប់ ដោយ​ទុក្ខ​វេទនា​ផ្នែក​រូប​កាយ និង​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត តែ​អំណាច​ចេស្តា​របស់​ព្រះ បាន​ឈ្នះ​សេចក្តី​ស្លាប់។ ដោយ​ហេតុ​នេះ​ហើយ…

បង្ហាញភាពពិតនៅចំពោះព្រះជាម្ចាស់

មាន​ពេល​មួយ ខ្ញុំ​បាន​ឱន​ក្បាល​ចុះ បិទ​ភ្នែក ហើយ​យក​ម្រាម​ដៃ​ផ្គុំ​ចូល​គ្នា ហើយ​ចាប់​ផ្ដើម​អធិស្ឋាន​ថា “ឱ​ព្រះអម្ចាស់​ ថ្ងៃនេះ កូន​សូម​ចូល​មក​រក​ព្រះ​អង្គ។ កូន​សូម​ទទួល​ស្គាល់​ថា ព្រះ​អង្គ​មាន​អំណាច​ព្រះ​ចេស្ដា ហើយ​ព្រះ​អង្គ​គឺ​ជា​ព្រះ​ពិត ...”។ រំពេចនោះ ខ្ញុំ​ក៏​ស្រាប់​តែ​បើក​ភ្នែក​ឡើង។ ខ្ញុំ​ចាំ​បាន​ថា កូន​ប្រុស​របស់​ខ្ញុំ មិន​បាន​បញ្ចប់​កិច្ចការ​សាលា​ ដែល​ជា​លំហាត់​ប្រវត្ដិ​សាស្ដ្រ នៅ​ឡើយ​ទេ ហើយ​នឹង​ត្រូវ​ដល់​ពេល​កំណត់ នៅ​ថ្ងៃ​បន្ទាប់។ ខ្ញុំ​ក៏​នឹក​ចាំ​ដែរ​ថា គាត់​មាន​កម្ម​វិធី​ប្រកួត​បាល់​បោះ ក្រោយ​ម៉ោង​រៀន ហើយ​ខ្ញុំ​នឹក​ឃើញ​ថា គាត់​កំពុង​តែ​ធ្វើ​កិច្ចការ​សាលា រហូត​ដល់​ពាក់​កណ្ដាល​អាធ្រាត។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ​ថា កិច្ចការ​ដ៏​នឿយ​ហត់​របស់​គាត់ នឹង​ធ្វើ​ឲ្យ​គាត់​ប្រឈម​មុខ​នឹង​ជំងឺ​ផ្តាសាយ​ធំ!

ក្នុង​សៀវភៅ​រឿង​ដែល​លោក ស៊ី អេស លូអ៊ីស (C. S. Lewis)​បាន​និពន្ធ​មាន​ចំណង​ជើង​ថា សំបុត្រ​របស់​សាតំាង  គាត់​បាន​និយាយ​អំពី​ការ​រំខាន ក្នុង​អំឡុង​ពេល​នៃ​ការ​អធិស្ឋាន។ គាត់​បាន​កត់​សម្គាល់​ថា កាល​ណា​ដែល​យើង​កំពុង​បែក​អារម្មណ៍ ក្នុង​ពេល​អធិ​ស្ឋាន យើង​ច្រើន​តែ​ប្រើ​កម្លាំង​ចិត្ត ដើម្បី​ទាញ​នាំ​អារម្មណ៍​ខ្លួន​ឯង ឲ្យ​ងាក​មក​រក​ការ​អធិស្ឋាន​វិញ។ តែ​លោក​លូអ៊ីស​បានសន្និដ្ឋាន​ថា ​យក​ល្អ យើង​គួរ​តែ​ទទួល​ស្គាល់​ថា “ការ​រំខាន​អារម្មណ៍ ក្នុង​ពេល​អធិស្ឋាន គឺ​ជា​បញ្ហា ដែល​យើង​កំពុង​តែ​ជួប​ប្រទះ ក្នុង​ពេល​អធិស្ឋាន​នោះ បាន​ជា​យើង​ត្រូវ​ថ្វាយ​វា នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់ ហើយ​បន្ត​អធិស្ឋាន​សូម​ឲ្យ​ទ្រង់​ជួយ​យើង​ជម្នះ​វា”។

សូម្បី​តែ​ការ​ព្រួយ​បារម្ភ​ឥត​ឈប់​ឈរ ឬ​គំនិត​អាក្រក់ ដែល​នាំ​ឲ្យ​រំខាន​ដល់​ការ​អធិស្ឋាន​របស់​យើង ក៏​អាច​ឲ្យ​យើង​យក​មក​ធ្វើ​ជាប្រធាន​បទ…

សេចក្តីស្រឡាញ់ដ៏ប្ដូរផ្ដាច់

នៅ​សល់​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ  សារ៉ា​នឹង​រៀប​អាពាហ៍​ពិពាហ៍​ហើយ តែ​នាង និង​គូ​ដណ្ដឹង​របស់​នាង បាន​សម្រេច​ចិត្ត​ផ្ដាច់​ពាក្យ​។ ថ្វី​បើ​សារ៉ា​បាន​កើត​ទុក្ខ និង​ខូច​ចិត្ត​យ៉ាង​ណា​ក្តី នាង​បាន​សម្រេច​ចិត្ត​ថា នឹង​មិន​ធ្វើ​ឲ្យ​ខាត​ម្ហូប ដែល​នាង​កក់​ទុក សម្រាប់​ថ្ងៃ​មង្គល​ការ​របស់​នាង​ឡើយ។ ដូច្នេះ សារ៉ា​បាន​សម្រេច​ចិត្ត​កែ​ពិធី​មង្គលការ​របស់​នាង ទៅ​ជា​កម្ម​វិ​ធី​ជប់​លៀង​​ផ្សេង​វិញ។ នាង​បាន​រើ​តុ​ចំណង​ដៃ​ចេញ ហើយ​ប្តូរ​បញ្ជី​ឈ្មោះ​ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ។ នាង​ក៏​បាន​អញ្ជើញ​ជន​អនាថា ដែល​គ្មាន​ទី​ជម្រក ឲ្យ​ចូល​រូម​កម្ម​វិធី​ជប់​លៀង​របស់​នាង​វិញ។

កាល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ពួក​ផារិស៊ី ទ្រង់​បាន​បង្រៀន​ឲ្យ​គេ​ធ្វើ​អំពើ​សប្បុរស ដោយ​ឥត​លក្ខ​ខណ្ឌ​យ៉ាង​ដូច​នេះ​ផង​ដែរ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “បើ​កាល​ណា​អ្នក​រៀប​លៀង​ភ្ញៀវ នោះ​ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង អ្នក​ខ្វាក់​វិញ នោះ​អ្នក​នឹង​ទទួល​បាន​ព្រះ​ពរ (លូកា ១៤:១៣-១៤)។ ព្រះ​យេស៊ូវ​បាន​កត់​សំគាល់​ថា យើង​នឹង​ទទួល​បាន​ព្រះ​ពរ​ពី​ព្រះ​ជា​ម្ចាស់ ពី​ព្រោះ​ភ្ញៀវ​ក្រី​ក្រ​ទាំង​​នោះ ពុំ​មាន​លទ្ធភាព​តប​ស្នង​សង​គុណ​ម្ចាស់​ពិធី​ជប់​លៀង​បាន​ឡើយ។ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង ជួយ​មនុស្ស​ដែល​ទុរគត  មនុស្ស​មិន​ពូកែ​សម្តី និងមនុស្ស​ឯកកោ។

កាល​នោះ ព្រះ​យេ​ស៊ូវ​បាន​មាន​បន្ទូល អំពី​សេចក្តី​ទាំង​នេះ ទៅ​កាន់​ពួក​អាចារ្យ​ផារីស៊ី នៅ​ពេល​ដែល​ទ្រង់​ធ្វើ​ជា​ភ្ញៀវ​ដែល​មក​សោយ​អាហារ​នៅ​ផ្ទះ​ពួក​គេ។ ដូច​នេះ ព្រះ​បន្ទូល​របស់​ទ្រង់ ហាក់​ដូច​ជា​មាន​ភាព​ចាក់​ដោត និង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ តាម​ការ​ពិត សេចក្តី​ស្រឡាញ់ តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ ​ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា សេចក្តី​ស្រឡាញ់ គឺ​ជា​ការ​ផ្តល់​ឲ្យ​ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក​ដទៃ ដោយ​មិន​រំពឹង​ថា នឹង​ទទួល​បាន​មក​វិញ។ សេចក្តី​ស្រឡាញ់ ដែល​ព្រះយេស៊ូវ​គ្រីស្ទ…

តើព្រះទ្រង់មានលក្ខណៈដូចម្តេចខ្លះ?

ដើម្បី​អប​អរ​ឱកាស​ដ៏​ពិសេស​មួយ ស្វាមី​ខ្ញុំ​បាន​នាំ​ខ្ញុំ ទៅ​កន្លែង​ដាក់​តាំង​ស្នាដៃ​សិល្បៈ ហើយ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​អាច​ជ្រើស​រើស​យក​ផ្ទាំង​គំនូរ​មួយ​ផ្ទាំង ធ្វើ​ជា​អំណោយ។ ខ្ញុំ​ក៏​បាន​រើស​យក​ផ្ទាំង​គំនូរ​ដ៏​តូច​មួយ ដែល​មាន​រូប​ទឹក​អូរ​ហូរ​កាត់​ព្រៃ។ ភាគ​ច្រើន​នៃ​ផ្ទៃ​រូប​របស់​ផ្ទាំង​គំនូរ​នោះ ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​រូប​ទឹក​អូរ​នោះ ធ្វើ​ឲ្យ​រូប​ផ្ទៃ​មេឃ​មួយ​ផ្នែក​ធំ មិន​បាន​រាប់​បញ្ចូល​នៅ​ក្នុង​រូប​គំនូរ​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រូប​ដែល​បាន​ចាំង​ឆ្លុះ​នៅ​លើ​ផ្ទៃ​ទឹក បាន​បង្ហាញ​ឲ្យ​យើង​ដឹង អំពី​ទីតាំង​របស់​ព្រះ​អាទិត្យ ចុង​ឈើ និង​បរិយ៉ាកាស​ដែល​ព្រាល​ៗ។ វិធី​តែ​មួយ ដើម្បី​ឲ្យ​យើង​អាច “មើល​ឃើញ” ផ្ទៃ​មេឃ នៅ​ក្នុង​ផ្ទាំង​គំនូរ​នោះ គឺ​ត្រូវ​មើល​ទៅ​ផ្ទៃ​ទឹក។

ក្នុង​ន័យ​ប្រៀប​ធៀប​ខាង​វិញ្ញាណ ព្រះ​យេស៊ូវ​ប្រៀប​បាន​ទៅ​នឹង​ទឹក​អូរ ក្នុង​ផ្ទំាង​គំនូរ​នោះ។ ពេល​ដែល​យើង​ចង់​ដឹង​ថា ព្រះ​ទ្រង់​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច យើង​ត្រូវ​មើល​ទៅ​ព្រះ​យេស៊ូវ។ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើរ បាន​មាន​ប្រសាសន៍ថា ព្រះ​យេស៊ូវ “ជា​រូប​ភាព​នៃ​អង្គ​ព្រះ”(១:៣)។ យើង​អាច​រៀន​សូត្រ​អំពី​ភាព​ពិត​របស់​ព្រះ​ជា​ម្ចាស់ តាម​រយៈ​សេចក្តី​ដែល​បាន​ចែង​ដោយ​ផ្ទាល់ នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​មាន​ដូច​ជា​បទ​គម្ពីរ ដែល​ចែង​ថា “ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់” ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​មាន​ការ​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ ដោយ​ស្វែង​យល់​អំពី​របៀប​ដែល​ទ្រង់​ធ្វើ​ការ ពេល​ដែល​ទ្រង់​បាន​ជួប​បញ្ហា ដូច​យើង​ដែល​ជា​មនុស្ស កាល​ទ្រង់​គង់​នៅ​ផែន​ដី ក្នុង​សាច់​ឈាម​ជា​មនុស្ស​។

ព្រះ​យេស៊ូវ​បាន​បង្ហាញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ កាល​ទ្រង់​ជួប​ការ​ល្បួង។ ទ្រង់​ក៏​បាន​បង្ហាញ​អំណាច​គ្រប់​គ្រង​រប​ស់ព្រះ ដោយ​ប្រឈម​មុខ​ដាក់​ភាព​ងងឹត ខាង​វិញ្ញាណ។ ទ្រង់​ក៏​បាន​បង្ហាញ​ប្រាជ្ញា​របស់​ព្រះ ដោយ​ដោះ​ស្រាយ​បញ្ហា ឲ្យ​មនុស្ស​ជា​ច្រើន។ ហើយ​ទ្រង់​ក៏​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ តាម​រយៈ​ការ​សុគត​របស់​ទ្រង់។

យើង​មិន​អាច​យល់​អំពី​ព្រះ​ជា​ម្ចាស់ ឲ្យ​បាន​មួយ​រយ​ភាគ​រយ​ឡើយ…

តើគាត់ជានរណា?

សូម​យើង​ស្រមៃ​ថា យើង​កំពុង​តែ​ឈរ​បញ្ជ្រៀត​គ្នា​ជា​មួយ​នឹង​ហ្វូង​មនុស្ស ដែល​កំពុង​រង់​ចាំ​ស្វាគមន៍ នៅ​តាម​បណ្តោយ​ផ្លូវ​ដី​មួយ​ខ្សែ។ ស្រ្តី​ដែល​ឈរ​ពី​ក្រោយ​អ្នក កំពុង​ចំទើត​ជើង ខំ​រក​មើល​តើ​នរណា​កំពុង​តែ​ធ្វើ​ដំណើរ​មក។ អ្នក​ក៏​បាន​មើល​ឃើញ​បុរស​ម្នាក់ កំពុង​ជិះ​សត្វ​លា​មួយ​ក្បាល ​ពី​ចម្ងាយ​មក តាម​ផ្លូវ​នោះ។ ពេល​ដែល​គាត់​ចូល​មក​កាន់​តែ​ជិត មនុស្ស​ម្នា​ក៏​បាន​បោះ​អាវ​វែង​របស់​ខ្លួន ទៅ​លើ​ផ្លូវ។ ភ្លាម​ៗ​នោះ អ្នក​ក៏​បាន​ឮ​សម្លេង​មែក​ឈើ​បាក់ នៅ​ពី​ក្រោយ​អ្នក គឺ​ជា​មែក​ដើម​លម៉ើ​ដែល​គេ​បាន​កាច់​ចែក​គ្នា ហើយ​ពួក​បណ្តា​ជន​ក៏​បាន​យក​មែកលម៉ើ​ទាំង​នោះ​ មក​តម្រៀប​ពី​លើ​ផ្លូវ មុន​ពេល​សត្វ​លា​ដើរ​មក​ដល់។

អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​បាន​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ទ្រង់ យ៉ាង​អស់​ពី​ចិត្ត ខណៈ​ពេល​ដែល​ទ្រង់​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​គង់​នៅ​លើ​ខ្នង​សត្វ​លា រយៈ​ពេល​២​បី​ថ្ងៃ មុន​ពេល​គេ​យក​ទ្រង់​ទៅ​ឆ្កាង។ ហ្វូង​មនុស្ស​បាន​អរ​សប្បាយ និង​សរសើរ​ដំកើង​ព្រះ​ដោយ​សារ “ការ​អស្ចារ្យ​ទាំង​អស់ ដែល​ពួក​គេ​បាន​ឃើញ”(លូកា ១៩:៣៧)។ អ្នក​ដែល​មាន​ចិត្ត​ប្តូរ​ផ្តាច់​ចំពោះ​ព្រះ​យេស៊ូវ បាន​មក​ចោម​រោម​ទ្រង់ ហើយ​ស្រែក​ឡើង​ថា “ស្តេច​ដែល​យាង​មក ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ​ពរ”(ខ.៣៨)។ ការ​ដែល​ពួក​គេ​ថ្វាយ​ព្រះ​កិត្តិ​នាម ដោយ​ភាព​ក្លៀវ​ក្លា​យ៉ាង​ដូច​នេះ ធ្វើ​ឲ្យ​ប្រជា​ជន​នៅ​ក្រុង​យេរូសា​ឡិម​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ដល់ “នោះ​កើត​មាន​សេចក្តី​ជ្រួល​ជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា លោក​នេះ​ជា​អ្នក​ណា?”(ម៉ាថាយ ២១:១០)។

សព្វ​ថ្ងៃ​នេះ មនុស្ស​នៅ​តែ​ចង់​ដឹង ចង់​ស្គាល់​ព្រះ​យេស៊ូវ។ ទោះ​បី​ជា​យើង​មិន​អាច​ក្រាល​ផ្លូវ​របស់​ទ្រង់ ដោយ​មែក​ដើមលម៉ើ ឬ​ស្រែក​សរសើរ​ទ្រង់ នៅ​ចំពោះ​មុខ​ទ្រង់​ដោយ​ផ្ទាល់​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់។ យើង​អាច​ជជែក​ជា​មួយ​គេ អំពី​កិច្ច​ការ​ដ៏​គួរ​ឲ្យ​កត់​សំគាល់​ដែល​ទ្រង់​បាន​ធ្វើ  និងការ​ដែល​ទ្រង់​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ ហើយ​អត់​ទ្រាំ​នឹង​ការ​ប្រមាថ​មើល​ងាយ ព្រមទាំង​​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ បន្ទាប់​មក…

កន្លែងសម្រាប់ស្នាក់អាស្រ័យ

ជន​អនា​ថា នៅ​ទីក្រុង​វែន​គូវើ រដ្ឋ​ព្រីត​ធីស ខូឡំប៊ី ប្រទេស​កាណាដា​ មាន​វិធី​សាស្រ្ត​ថ្មី​មួយ ដើម្បី​ស្វែង​រក​កន្លែង​ស្នាក់​នៅ​ពេល​យប់។ មាន​អង្គការ​ប្រចាំ​តំបន់​មួយ ឈ្មោះ រេនស៊ីធី ហោសស៊ីង បាន​បង្កើត​កៅ​អីវែង​ពិសេស​ជា​ច្រើន ដែល​គេ​អាច​ត្រឡប់​វា បង្កើត​ជា​ជំរក​ស្នាក់​នៅ​បណ្តោះ​អាសន្ន។ គេ​អាច​ទាញ​បង្អែក​របស់​កៅ​អីវែង​នោះ​ឡើង​ទៅ​លើ ហើយ​បត់​ធ្វើ​ជា​ដំបូល ដែល​អាច​ការពារ​ខ្យល់ និង​ទឹក​ភ្លៀង​បាន។ នៅ​ពេល​យប់ គេ​ងាយ​នឹង​ស្វែង​រក​កន្លែង​សម្រាក​បែប​នោះ នៅ​ទីក្រុង​វែនគូវើ ព្រោះ​នៅ​លើ​កៅ​អីវែង​នោះ មាន​ដាក់​អក្សរ​ដែល​បញ្ចេញ​ពន្លឺ​ពេល​យប់​ថា “នេះ​ជា​កន្លែង​គេង”។

យើង​ត្រូវ​ការ​ជម្រក​ខាង​សាច់​ឈាម តែ​ទន្ទឹម​នឹង​នោះ យើង​ក៏​ត្រូវ​ការ​ជម្រក​ខាង​វិញ្ញាណ​ផង​ដែរ។ ព្រះ​ទ្រង់​ជា​ទីជ្រ​កកោន​សម្រាប់​វិញ្ញាណ​យើង ពេល​មាន​បញ្ហា។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បានសរសេរ​ក្នុង​ទំនុក​ដំកើង​ថា “កាល​ណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ”(ទំនុកដំកើង ៦១:២)។ ពេល​ដែល​អារម្មណ៍​យើង​មាន​ការ​ពិបាក​ហួស​បន្ទុក យើង​ងាយ​នឹង​រង​គ្រោះ ដោយ​សារ​ល្បិច​របស់​ខ្មាំង​សត្រូវ​យើង ដោយ​វា​ប្រើ​ការ​ភ័យ​ខ្លាច ការ​ប្រកាន់​ទោស​ខ្លួន​ឯង និង​ការ​ត្រេក​ត្រអាល​ជា​ដើម។​ បាន​ជា​យើង​ត្រូវការ​ប្រភព​នៃ​ស្ថេរ​ភាព និង​សុវត្ថិ​ភាព​ដ៏​ពិត។

បើ​យើង​ជ្រក​កោន​នៅ​ក្នុង​ព្រះ យើង​អាច​មាន​ជ័យ​ជម្នះ​មក​លើ​ខ្មាំង​សត្រូវ ពេល​ដែល​វាព្យា​យាម​ល្បួង​នាំ​ចិត្ត និង​គំនិត​របស់​យើង។​ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ទូល​ព្រះ​អម្ចាស់​ថា “​ទ្រង់​បាន​ធ្វើ​ជា​ទី​ជ្រក​ឲ្យ​ទូលបង្គំ គឺ​ជា​ប៉ម​យ៉ាង​មាំ ឲ្យ​រួច​ពី​ខ្មាំងសត្រូវ ទូលបង្គំ​នឹង​អាស្រ័យ​នៅ​ក្នុង… ​ទី​កំបាំង ក្រោម​ស្លាប​ទ្រង់”(ខ.៣-៤)។

ពេល​យើង​មាន​ទុក្ខ​ព្រួយ យើង​អាច​រក​សន្តិ​ភាព និង​ការ​ការ​ពារ ក្នុង​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ព្រះ​នាម​យេស៊ូវ​គ្រីស្ទ។ គឺ​ដូច​ទ្រង់​បាន​មាន​បន្ទូល​ថា “ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ…